ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

សិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ -បទពិសោធន៍កម្ពុជា” ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ ២០២៣

នាថ្ងៃព្រហ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - បទពិសោធន៍កម្ពុជា” ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ សិក្ខាសាលានេះមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលរាជធានីខេត្ត , ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង ប្រធានរតនាគាររាជធានី-ខេត្ដ ព្រមទាំងសហការីអម សរុបប្រមាណ ១៥០ រូប៕

ព័ត៌មានទាក់ទង